ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ បាយមាន់ហៃណាំដ៏ឈ្ងុយឆ្ងាញ់!!

23-Aug-2018 09:41 AM

រូបភាព


ដោយ: Uddam

វិធីធ្វើ បាយមាន់ហៃណាំដ៏ឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖
-សាច់មាន់ កន្លះគីឡូ -មើមជីវ៉ាន់ស៊ុយ ៣ ទៅ ៤ ដើម -អំបិល កន្លះស្លាបព្រាកាហ្វេ -ទឹក -អង្ករ (តិច ឬច្រើន តាមអ្នកចង់ពិសា និងលាងឲ្យស្អាត) -ខ្លាញ់មាន់ -ខ្ទឹមស ២ ស្លាបព្រាបាយ -ខ្ញី ៣០ ក្រាមគ្រឿងផ្សំសម្រាប់ទឹកជ្រលក់៖
– ខ្ញី (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ -ខ្ទឹមស (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ -ម្ទេស (ហាន់ជាចំណិតតូចៗ) ១ ឬ ២ គ្រាប់ តាមចំណូលចិត្តរបស់អ្នក -ទឹកសៀង ២ ស្លាបព្រាបាយ -ស្ករស ១ ទៅ ២ ស្លាបព្រាបាយ -ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ -ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាកាហ្វេរបៀបចំអិន៖
១) បំពងខ្លាញ់មាន់ រហូតដល់ចេញខ្លាញ់ រួចយកកាកវាចេញ ២) ដាក់ខ្ញី និងខ្ទឹមសចូល ៣) ដាក់បាយចូល និងឆាត្រលប់ដោយប្រើភ្លើងក្តៅតិចល្មម រយៈពេល ២ នាទី ៤) ចាក់បាយចូលឆ្នាំងដាំបាយ និងថែមទឹក ដោយលៃឲ្យសមល្មម ហើយចម្អិនវាឲ្យឆ្អិន ៥) ដាំទឹកក្តៅមួយឆ្នាំង រួចដាក់មើមជីវ៉ាន់ស៊ុយ អំបិល និងសាច់មាន់ចូល ហើយរំងាស់វាដោយប្រើភ្លើងក្តៅល្មម រយៈពេល ២០ នាទី ធ្វើយ៉ាងណាឲ្យសាច់មាន់ឆ្អិនល្អ ៦) លាយទឹកជ្រលក់ (ភ្លក់មើលរសជាតិតាមចំណូលចិត្តអ្នក) ៧) ចុងក្រោយ ដួសបាយដាក់ចាន និងហាន់សាច់មាន់ជាចំណិតៗ ជាការស្រេចសម្រួលអត្ថបទដោយ៖ខ្ទឹមស