វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើ ចាហួយឪឡឹក
គ្រឿងផ្សំ៖-ឪឡឹកទុំ ១ចំហៀង -ស្ករ ៤០ក្រាមម្សៅចាហួយ ឬបន្ទះចាហួយ ២០ក្រាម -ទឹកដោះគោជូ
-តំណប់ដូង
របៀបធ្វើ៖-ចិតសម្បកឪឡឹកអោយស្អាត រួចយកទៅក្រឡុកក្នុងម៉ាស៊ីនអោយម៉ត។
-យកទឹកឪឡឹកដាក់ក្នុងឆ្នាំង រួចដាក់ដាំលើភ្លើង សឹមចាក់ម្សៅចាហួយចូលកូអោយសព្វនឹងរលាយម្សៅនិងទឹកឪឡឹកជាសាច់មួយ។
-បន្ទាប់មកចាក់ទឹកចាហួយក្នុងកែវសម្រាប់ទទួលទាន (កុំអោយពេញ) រួចយកទៅដាក់ក្នុងទូទឹកកក (កន្លែងកក) ២ម៉ោង។បន្ទាប់មកយកទឹកដោះគោជូចាក់ចូលកែវចាហួយអោយពេញ ដាក់តំណប់ដូងពីលើជាការស្រេច៕