ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ផ្អកត្រី!!!!

23-Aug-2018 03:20 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ ផ្អកត្រីគ្រឿងផ្សំ៖ -ត្រីរៀល ឬ ត្រីប្រា ១គីឡូកន្លះ -អំបិល ២ស្លាបព្រាបាយ -អង្ករលីងម៉ត់ ៤ស្លាបព្រាបាយរបៀបធ្វើ ៖
ត្រីធ្វើអោយស្អាត កាត់ជាដុំធំល្មម រួចលាយជាមួយអំបិល និងអង្ករលីងរួចច្របាច់អោយសព្វល្អ។
យកត្រីដែលប្រលាក់រួចច្របាច់យកទឹកចេញអោយអស់ រួចដាក់ក្នុងក្រឡកែវអោយណែនល្អ រួចជូតមាត់ក្រឡអោយស្អាត រួចគ្របគំរបអោយជិតទុកចោលរយះពេល ៣ទៅ៤សប្តាហ៍ ទើបអាចញុំាបាន។
ពេលយកទៅធ្វើញុំា យើងលាយផ្អកជាមួយ ស្ករ ខ្ទឹមស ម្ទេស រួចយកទៅចំហុយអោយឆ្អឹន ផ្ទាប់ជាមួយបន្លែខ្ចីៗជាការស្រេច៕