ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ នំបញ្ចុក ទឹកត្រីបុក!!

23-Aug-2018 04:42 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ នំបញ្ចុក ទឹកត្រីបុក!! ឆ្ងាញ់!!

គ្រឿងផ្សំ ៖-នំបញ្ចុក ១ គ.ក្រ -សាច់ជ្រូក ហាន់ចំណិត៤ជ្រុង ៤ ស្លាបព្រាបាយ -ស្បែកជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃ ៣ ស្លាបព្រាបាយ -បង្គាក្រៀម ១ ស្លាបព្រាបាយ -គល់ស្លឹកគ្រៃ ហាន់ ១ ស្លាបព្រាបាយ -ទឹកត្រី ២ ស្លាបព្រាបាយ -ស្ករត្នោត ១/២ ស្លាបព្រាបាយ -ខ្ទឹមស ៥ កំពឹស វិធីធ្វើទឹកត្រីបុក៖-ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ -ម្ទេស ៥ គ្រាប់ -ក្បាលខ្ទិះដូង ១ ចានចង្កឹះ
-ម្ទេសម៉ដ្ឋ តាមចូលចិត្ត -ប៊ីចេង ឬម្សៅស៊ុប បន្តិចបន្តួច +បន្លែផ្សេងៗ មានត្រសក់ ត្រយូងចេក ត្រកួន, ព្រលឹត, ផ្កាស្នា,ល្ហុង ហាន់ ឬ កោសជាសរសៃ
រួមជាមួយផ្លែឈើរសជាតិជូរផ្សេងៗ ដូចជាស្វាយខ្ទី,  ម្កាក់ ហាន់ជាដុំ ៤ជ្រុងតូចៗ។
វិធីធ្វើ៖
-ដំបូង ធ្វើទឹកញាំ ដោយបុកខ្ទឹម ម្ទេស លាយជាមួយទឹកត្រី ស្ករត្នោត ប៊ីចេង ឬម្សៅស៊ុបក្រូចឆ្មារ ភ្លក្សរសជាតិ។
-រួចយក ដូងទុំកោសមកពូតជាក្បាលខ្ទិះ ១ចានចង្កឹះ ទុកលាយជាមួយទឹកញាំ ឬយកមកលាយជាមួយទឹកញាំ ដែលបានត្រៀមរួច ជាការស្រេច៕