ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រៀនធ្វើ ភ្លាកំពិស!!!

24-Aug-2018 09:28 AM

រូបភាព


ដោយ: Uddam

រៀនធ្វើ ភ្លាកំពិស!!! មានអីទៅពិបាកគ្រឿងផ្សំ៖-កំពិសរស់ 200g -គល់ស្លឹកគ្រៃហាន់ស្តើង 1ស្លាបព្រាបាយ -រំដេងស្រស់បុកឲ្យម៉ត 1ស្លាបព្រាកាហ្វេ
-ស្លឹកក្រូចសើចហាន់ជាសសៃៗ 1ស្លាបព្រាកាហ្វេ -អង្ករលីង(លីងដោយខ្លួនឯងឲ្យឡើងក្រហម កន្លាតឈ្ងុយល្អ) បុកឲ្យម៉ត់ 1ស្លាបព្រាបាយ ​ -ទឹកប្រហុកចំហុយ (បើមិនចេះញ៉ាំប្រហុកកុំដាក់) 1ស្លាបព្រាបាយ
-ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ​ -ខ្ទឹមក្រហមចិតស្តើងៗ 1ស្លាបព្រាបាយ -ម្ទេស ហាន់តូចៗ ឬុបុកឲ្យម៉ត់
-ជីរណាកាត់ប្រវែងមួយថ្នាំងដៃ 3សន្លឹក ​   -ជីអង្កាម 4ទៅ5ត្រួយ     -សណ្តែកកួរខ្ចីៗកាត់ខ្លីៗ 1ផ្លែ
-ត្រប់ស្រួយហាន់ស្តើង 1ផ្លែ -ត្រកួនឈ្លក់ទឹក 1ដើម -ស្លឹកភ្លូ 1សន្លឹក (បើមិនចេះញ៉ាំ មិនបាច់ដាក់ក៏បាន)
-ទឹកត្រីឆ្ងាញ់(មិនប្រៃពេកមិនសាបពេក) 2ស្លាបព្រាបាយ -ម្សៅស៊ុប 1ចឹប -ប៊ីចេង 1ចឹប(ដាក់ក៏បានមិនដាក់ក៏បាន) -ស្ករស 1ទៅ2ស្លាបព្រាបាយ -ទឹកក្រូចឆ្មារ 3ទៅ5ស្លាបព្រាបាយ (អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ថាតើលោកអ្នកចូលចិត្តជូរល្មម ឬជូរខ្លាំង)វិធីធ្វើ៖
-យកបន្លែ និងជីទាំងអស់មកលាងទឹក កាត់ ចិត ហាន់ រក្សាទុកមួយឡែកសិន។យកកំពិសរស់មកលាងទឹក រើសសម្រាមចេញឲ្យស្អាត។-យកចានកាធុនមួយមក រួចចាក់កំពិសចូល រួចចាក់បន្លែ និងគ្រឿងទាំងអស់ចូល។ច្របល់ចូលគ្នាឲ្យសព្វជាតិ ភ្លក្សមើលរួចថែមថយរសជាតិតាមចំណូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស