ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើប្រហុកខ្ទិះ ឆ្ងាញ់ជាប់ចិត្ត!

27-Aug-2018 11:35 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

ប្រហុកសាច់ចិញ្រ្ចាំ ៤ស្លាបព្រាបាយ

សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម

ត្រប់ពុតលំញង

ខ្ទិះដូង (ខ្ទិះកំប៉ុងក៏បាន) ២កូនចាន

គ្រឿងបុក ៤ស្លាបព្រាបាយ (ខ្ទឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ​រមៀត បុកចូលគ្នាឲ្យម៉ត់ល្មម)

ម្ទេសឆ្អើរចិញ្រ្ចាំឲ្យម៉ត់ ២ស្លាបព្រាបាយ

ទឹកត្រី ៣ស្លាបព្រាបាយ

ស្ករស ឬស្ករត្នោត ៣ស្លាបព្រាបាយ

ម្សៅស៊ុប ១ស្លាបព្រាបាយ

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលខ្ទះ ហើយដាក់ម្ទេសឆ្អើរចិញ្រ្ចាំចូល រំលីងមួយសន្ទុះ រួចដាក់ប្រហុកចិញ្រ្ចាំ និងសាច់ជ្រូកបីជាន់ចិញ្រ្ចាំចូល ឆាច្របល់ចូលគ្នាឲ្យសព្វឆ្អិនល្អ

 

២.ដាក់ទឹកត្រី ស្ករសឬស្ករត្នោត ម្សៅស៊ុបចូល ឆាច្របល់ឲ្យសព្វចូលជាតិគ្នា ហើយដាក់ខ្ទិះដូងចូល ឆាច្របល់ចូលគ្នា ទុករម្ងាស់វាមួយសន្ទុះ

 

៣.ដាក់ត្រប់ពុតលំញងចូល ឆាច្របល់ ២៣ត្រលប់ទៀត ហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ