វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-សរសៃមីអ៊ីតាលី (Spaghetti) ៣០០ក្រាម
-សាច់ចិញ្រ្ចាំ ២០០ក្រាម
-ខ្ទឹមបារាំង ប៉េងប៉ោះ ហាន់ល្អិត ឬចិញ្ច្រាំ មួយមុខ កន្លះកូនចាន
-ប្រហិតសាច់ក្រក ១-២ដើម ហាន់តូចៗល្មម (ដាក់ក៏បានមិនដាក់ក៏បាន)
-ទឹកប៉េងប៉ោះ ៣០០ក្រាម
-ស្ករ ២ស្លាបព្រាកាហ្វេ
-ទឹកស៊ីអ៊ីវ ម្រេចម៉ត់ មួយមុខ ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.យកសរសៃមីស្រុះទឹកក្តៅប្រហែល ១០-១២នាទី ទន់ហើយស្រង់ចេញយកដាក់ត្រាំទឹកកក រួចទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់សាច់ចិញ្រ្ចាំចូល ឆាឲ្យសាច់ឆ្អិន ហើយដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល ឆាច្របល់ចូលគ្នា
៣.ដាក់ប្រហិតសាច់ក្រកចូល រួចដាក់ទឹកប៉េងប៉ោះចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នា
៤.យកសរសៃមីដាក់ចាន រួចដួសគ្រឿងដែលធ្វើហើយដាក់ចូល ជាការស្រេច។
វីដេអូប្រភពពី facebook ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ