ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺខូចខួរឆ្អឹងខ្នង ដែលខ្មែរយើងនិយមហៅថាមហារីកខួរឆ្អឹងខ្នងនោះ បណ្ដាលមកពីខួរឆ្អឹងខ្នងបាត់បង់លទ្ធភាពផលិតកោសិកាគ្រាប់ឈាម ជាពិសេសគ្រាប់ឈាមក្រហម គ្រាប់ឈាមស និងគ្រាប់ឈាមផ្លាកែត។ កម្រិតស្រាល ឬធ្ងន់ធ្ងររបស់ជំងឺខូចខួរឆ្អឹងខ្នង អាស្រ័យទាំងស្រុងទៅលើមូលហេតុបង្ករោគ ជួនអាចបណ្ដាលមកពីជំងឺបង្កដោយមេរោគណាមួយ ជួនបណ្ដាលមកពីការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ ដូចជាការព្យាបាលជំងឺមហារីកដោយថ្នាំ ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសជាដើម។
ព្យាបាលជំងឺ ៖ ខូចខួរឆ្អឹងខ្នង
ប្រភេទរុក្ខជាតិ ៖
-សំបកស្វាយចន្ទី
-ម្អមស្រែ
-ដើមមុខឈ្នាងពណ៌ស្វាយ
*វិធីធ្វើ៖
-ថ្នាំទាំងបីមុខនេះ យកដាំទឹក១លីត្រ រយៈពេល២០នាទី
*វិធីប្រើប្រាស់
-ផឹក១កែវរាល់ថ្ងៃ រហូតទទួលលទ្ធផលល្អ
-បើកំពុងប្រើថ្នាំពេទ្រ សូមបន្តប្រើជាមួយគ្នា ឬអាចលេបថ្នាំពេទ្រជាមួយទឹកថ្នាំនេះក៏បាន។
វីឌីអូ៖
ប្រភពៈ អត្ថបទ និងរូបភាពដោយក្មួយ Sokhak Tono ដែលប្រើថ្នាំនេះហើយបានជាសះស្បើយទាំងស្រុង។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត