វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
វិធីធ្វើ បង្អែមគ្រាប់ជី៖+គ្រឿងផ្សំ៖-គ្រាប់ជី ២ស្លាបព្រាបាយ -ទឹកស្ករ ២០ស្លាបព្រាបាយ (ទឹកធម្មតា៥០០មីលីត្រ និង ស្ករ ២៥០ក្រាម សម្រាប់ដំាធ្វើទឹកស្ករ) -ទឹកកកឈូស ៥០០ក្រាម -ទឹកដោះគោខាប់ ១០ស្លាបព្រាតែ -គ្រាប់សំរង ១០០ក្រាម
+វិធីធ្វើ៖
១ យកស្ករសដាំជាមួយទឹកឲ្យទៅជាទឹកស្ករ។
២ យកគ្រាប់ជីទៅត្រាំក្នុងទឹកមួយកែវប្រហែល ១០នាទី រហូតដល់រីក ។
៣ ទន្ទឹមគ្នានោះដែរ ត្រាំគ្រាប់សំរងនៅក្នុងទឹកត្រជាក់រហូតដល់ទន់ និងរីក ។
៤ យកស្លាបព្រាដួសគ្រាប់ជី និងសំរងដាក់ក្នុងចាន(ករណីគ្រាប់សំរងមានសម្បក និងគ្រាប់ត្រូវប៉ះសម្បក និងគ្រាប់នោះចេញ ) ចាក់ទឹកស្ករពីរ ឬបីស្លាបព្រាបាយចូលក្នុងចាននីមួយៗ។
៥ដាក់ខ្ទិះដូង ទឹកដោះគោខាប់ និងទឹកកកល្អិតៗទៅក្នុងចានជាការស្រេច។-វីដេអូ