វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើបង្អែមបបរមៀន ឆ្ងាញ់ៗ +គ្រឿងផ្សំ៖– សាច់មៀន– អង្ករដំណើប– ខ្ទិះដូង – ម្សៅឆា– ស្ករស– អំបិល
+វិធីធ្វើ៖១-មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូងនិងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។២-បន្ទាប់ពីនោះមកនៅពេលដែលពុះត្រូវដាក់សាច់មៀនចូល ទុកមួយពុះ យកយកម្សៅឆា ដាក់ទឹកកូរអោយរលាយ ចាក់ចូលកូរអោយឡើងខាប់ៗ ជាការស្រេច។
+វិធីធ្វើខ្ទិះដូង៖ខ្ទិះដូងដើម១ ចាន ស្ករស ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅឆា ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ ពេលដួសញុំាជាការស្រេច ៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស