ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ល្ហុងជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព មិនត្រឹមតែផ្លែទេ សឹងតែពីដើមដល់ឬសរបស់វា!

28-Aug-2018 04:40 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ៖ ល្ហុង។ ល្ហុងមានអត្ថប្រយោជន៍ណាស់មិនថាយកហូបផ្លែទេ សូម្បីតែស្លឹក គ្រាប់ សឹងតែពីដើមដល់ឬសមានប្រយោជន៍ទាំងអស់ក្នុងការព្យាបាលជំងឺមួយចំនួន។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងកំរិតការប្រើប្រាស់អោយបានត្រឹមត្រូវ។

 

ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ឬស ផ្កា គ្រាប់។

កន្លែងដាំដុះ៖ គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។

 

លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិមានកំពស់ពី ៣-១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ។

ស្លឹក៖ ដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង។  ស្លឹកឆែកជ្រៅៗ។

 

ផ្កា៖ ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី។

ផ្លែ៖ ផ្លែមានរាងមូលទ្រវែង។ ជាផ្លែសាច់មានគ្រាប់ច្រើន។ គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។

 

ការព្យាបាល៖

-ស្លឹក ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។

-ផ្លែខ្ចី បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។

 

-ផ្លែទុំ បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។

-ជ័រចេញពីផ្លែខ្ចី ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។

-ដើមខ្ចី ធ្លាក់ស។

 

-ឫស ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។

-ផ្កា ព្យាបាលក្អក។

-គ្រាប់ ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។

 

កំរិតប្រើ៖ ស្ងួត ១០-២០ក្រាម ក្នុងមួយថ្ងៃ។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ