ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ជើងជ្រូកបំពង!! ស្រួយ

29-Aug-2018 10:11 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ ជើងជ្រូកបំពង!! ស្រួយ

+គ្រឿងផ្សំ៖- ជើងជ្រូក ១ ប្រហែល ១គីឡូ ២ខាំ (ជើងមុខ)- ស្ករ ៣ស្លាបព្រាបាយ- អំបិលបន្តិច
– ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ- ខ្ទឹមក្រហមចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ម្រេច ១ស្លាបព្រាកាហ្វេ- ប្រេងខ្យង ២ស្លាបព្រាបាយ- ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ- ប្រេងឆា+របៀបធ្វើ៖
– ជើងជ្រូក លាងអោយស្អាត យកឆ្អឹងចេញ (កុំអោយដាច់សាច់ ទុកទាំងមួល) រួចប្រលាក់គ្រឿងផ្សំរសជាតិដូចជា ស្ករ ទឹកស៊ីអ៊ីវ អំបិល ខ្ទឹមស ខ្ទឹមក្រហម ម្រេច ប្រេងខ្យង និង ទឹកស៊ីអ៊ីវខាប់ អោយសព្វល្អ។
– ដាំទឹកអោយពុះយកជើងជ្រូកដែលប្រលាក់រួចដាក់ស្ងោរប្រហែលជា ២ម៉ោង រួចស្រង់ទុក។
– ដាំប្រេងឆាអោយពុះ ដាក់ជើងជ្រូកបំពងអោយស្រួយប្រហែលជា ៥នាទី ដោយប្រើកំដៅខ្លាំង រួចញុំាជាមួយទឹកត្រីបុក ឬទឹកស៊ីអ៊ីវ ជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស