ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាបុកពោត! (មានវីដេអូ)

29-Aug-2018 04:09 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-ពោត ១០០ក្រាម ចិតយកតែសាច់

-បង្គា ១០-១២ បកសំបក រួចស្រុះឲ្យឆ្អិន

-សណ្តែកកួរ ៥០ក្រាម កាត់ខ្លីៗល្មម

-ប៉េងប៉ោះ ៥០ក្រាម កាត់ជាដុំតូចល្មម

-ការ៉ុត ៥០ក្រាម ហាន់ ឬឈូសជាសរសៃៗ

-ខ្ទឹមស ២-៣កំពឹស និងម្ទេស ៤-៦គ្រាប់ ឬតាមចំណង់ចំណូលចិត្ត

-ទឹកត្រី ទឹកក្រូចឆ្មារ មួយមុខ ២ស្លាបព្រាបាយ

-ស្ករ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស និងម្ទេសចូល បុកចូលគ្នា រួចដាក់សណ្តែកកួរចូល បុកចូលគ្នា ហើយដាក់ស្ករ ទឹកត្រី ទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នា

 

២.បន្ទាប់មកដាក់ប៉េងប៉ោះ  និងពោតចូល បុកចូលគ្នា រួចដាក់បង្គា និងការ៉ុតចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ