ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរជ្រក់បង្កងជាមួយផ្សិត! (មានវីដេអូ)

30-Aug-2018 11:59 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-បង្កង ៤-៦

-ផ្សិត ១០០ក្រាម (ផ្សិតចំបើង ផ្សិតម្ជុល… តាមចំណង់ចំណូលចិត្ត)

-ប៉េងប៉ោះ ១ផ្លែ កាត់ជាដុំៗ

-រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើច (តាមចំណង់ចំណូលចិត្ត)

-ក្រូចឆ្មារ ម្ទេស ជីរជ្រក់ (ជីររណា ជីរនាងវង…) (តាមចំណង់ចំណូលចិត្ត)

-ទឹកត្រី ២-៣ស្លាបព្រាបាយ

-អំបិល ១ស្លាបព្រាកាហ្វេ

-ទឹកធម្មតា ២កូនចាន

វិធីធ្វើ៖

១.យកឆ្នាំងដាក់ទឹកចូល រួចដាក់ដាក់អំបិល រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ម្ទេស ហាន់ និងស្លឹកក្រូចសើចចូល ទុកឲ្យពុះ

 

២.បន្ទាប់មកដាក់បង្កងចូល ទុកមួយរំពុះ រួចដាក់ផ្សិត ប៉េងប៉ោះ និងទឹកត្រីចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

 

៣.ឆ្អិនហើយច្របាច់ក្រូចឆ្មារ ដាក់ជីរជ្រក់ ម្ទេសចូល តាមចំណងចំណូលចិត្ត ជាការស្រេច។

 

វីដេអូប្រភពពី facebook៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ