ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង!!!

30-Aug-2018 05:11 PM

រូបភាព


ដោយ: Uddam

របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង+គ្រឿងផ្សំ៖-នំប៉័ងសាំងវិច ៨បន្ទះ-សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ-ពងមាន់ ១គ្រាប់-ជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ ស្លាបព្រា-ខ្ទឹមស ១ ស្លាបព្រា-ម្រេចម៉ត់ ១/៤ ស្លាបព្រា-ទឹកស៊ីអ៊ីវ ២ ស្លាបព្រា
-អំបិល ១/៤ ស្លាបព្រា-ប្រេងឆា+វិធីចំអិន៖
១. បុកជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចឲ្យម៉ត់ ហើយលាយជាមួយសាច់ជ្រូកចិញ្រ្ចាំ ពងមាន់ ស៊ីអ៊ីវ និងអំបិល ម្រេច ខ្ទឹមស ច្របល់ឲ្យសព្វ។២. កាត់នំប៉័ងជាពីរ ដាក់សាច់ជ្រូកដែលលាយហើយ១ស្លាបព្រាល់នំប៉័ងដាក់ចំពាក់កណ្តាលពីលើ ហើយយកជ្រលក់ទឹកពងមាន់ដែលនៅសល់លាបលើនំប៉័ង។៣. ដាក់ប្រេងក្នុងខ្ទះឲ្យក្តៅបំពងនំប៉័ងឲ្យស្រួយ និងមានពណ៌លឿងព្រឿងៗទាំងសងខាង យកចេញសម្រោះខ្លាញ់ដោយក្រដាសបឺតខ្លាញ់។
៤. រៀបដាក់ចាន ទទួលទានក្តៅៗជាមួយទឹកជ្រលក់។
សម្រួលអត្ថបទដោយ៖ខ្ទឹមស