ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមសណ្ដែកអង្គុយ ឬ បង្អែមចាដូវ!!

31-Aug-2018 10:28 AM

រូបភាព


ដោយ: Uddam

វិធីធ្វើបង្អែមសណ្ដែកអង្គុយ ឬ បង្អែមចាដូវ+គ្រឿងផ្សំ៖– សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)– អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
– ស្ករស ៥០០ ក្រាម– អំបិល ១ ស្លាបព្រាកាហ្វេ– ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម
– ម្សៅឆា ២ស្លាបព្រាបាយ លាយទឹកកន្លះចានចង្កឹះ+វិធីធ្វើ៖
១-មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។២-បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។
៣-យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន រួចយកម្សៅឆាចាក់ទឹកកន្លះចានចង្កឹះកូរអោយសព្វ ចាប់ផ្ដើមចាក់ចូលក្នុងឆ្នាំងបង្អែមកូររហូតដល់ខាប់ឆ្អិនល្អ លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុំាដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរសជាតិឆ្ងាញ់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស