ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលរោគពុកឆ្អឹង

31-Aug-2018 11:02 AM

រូបភាព


ដោយ: Uddam

ព្យាបាល៖ រោគពុកឆ្អឹង

No automatic alt text available.រោគពុកឆ្អឹងកើតលើងជាពិេសេនៅក្រោយអាយុ ៥០ឆ្នាំ។ ពេលនោះ ឆ្អឹងចាប់ផ្តើមស្ពោត មានរន្ធតុចៗជាច្រើនទៅតាមធម្មជាតិដែលឆ្អឹងកម្ចាត់ជាលិកាខនិជចោល មូលហេតុចម្បងដោយសារការបាត់បង់ជាតកាល់ស្យូម។ រោគពុកឆ្អឹងមិនមានចេញជារោគសញ្ញាអ្វីទេ រហូតទាល់តែបុគ្គលបាក់ឆ្អឹងតែម្តងទើបដឹង។ វាប៉ះពាល់កដៃ ដៃ ត្រគាក ជើង ឬកងឆ្អឹងខ្នង។ នោពេលឆ្អឹងស្បោតដល់ដំណាក់ការហើយ វាក៏បាក់ ជាពិសេស ក្រោយមានការដួល។ សម្រាប់មនុស្សចាស់ៗមួយចំនួន ក្រៅពីកម្ពស់ចាប់ផ្តើមរួញ ឆ្អឹងកង ខ្នងពុកផុយរបស់ពួកគាត់ក៏អាចគាបសង្កត់ទៅលើប្រព័ន្ធប្រសាទ ជាហេតុបណ្តាលឱ្យមានការឈឺចាប់ជាខ្លាំងនៅតាមខ្នងផងដែរ។

No automatic alt text available.

រុក្ខជាតិ៖ អាល់ហ្វាល់ហ្វា (Alfalfa)

អាល់ហ្វាល់ហ្វា (Alfalfa) ស្ថិតក្នុងអំបូរនៃរុក្ខជាតិ ហ្វេបាស៊ា។ វាជារុក្ខជាតិម៉្យាងដេលគេស្គាល់ច្រើន ជាពិសេសនៅក្នុងចំណោមកសិករ។ ដោយសារតែវាជាប្រភពវីតាមីន A និង E វាត្រូវបានគេនិយមដាំដើម្បីធ្វើជាចំណីសត្វគោ និងសេះ។ កសិករជាច្រើនដាំវាជាចំណីសត្វវិលជុំ នៅចន្លោះដំណាំស្រាល ដូចជាស្រូវលាលី ឬពោតជាដើម។ រុក្ខជាតិនេះមានដុះនៅតាមរបង ឬភ្លឺស្រែ និងតាមដីជ្រលងទាបៗដែរ ដោយវាដុះត្រង់ទៅលើមានកម្ពស់អាចដល់ទៅមួយម៉ែត្រ។ សហគមន៍មួយចំនួនបរិភាគវាធ្វើជាបន្លែ។ វាមានសន្ទះស្លឹករាងមូលទ្រវែង។ ជាទូទៅ ផ្កាមានពណ៌លឿង ឬខៀវ។

វិធីធ្វើ និងប្រើប្រាស់៖
-យកដើមរុក្ខជាតិ អាល់ហ្វាល់ហ្វា (Alfalfa) ទៅដាំទឹកពិសា ដើម្បីបន្ថយការឈឺចាប់
-គេជឿថាវាអាចជួយស្តារឡើងវិញ

-វាបញ្ចូលមកវិញនូវជាតិកាល់ស្យូមចូលមកប្រព័ន្ធឆ្អឹងវិញ សារជាតិខនិជដទៃ និងវិតាមីនត្រូវបានបាត់បង់ដោយសារវ័យកាន់តែចាស់។

-ប្រសិនមានគេលក់តាមទីផ្សារ លោកអ្នកអាចទិញពិសាបានតាមវេជ្ជបញ្ជា។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត