វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើ ប្រហិតយក្ស+គ្រឿងផ្សំ- សាច់ជ្រូកចិញ្រ្ចាំ ៨ខាំ- ខ្ទឹមស ឬសតាំងអោ និងម្រេច ៤៥ក្រាម (បុកម៉ត់)- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ- ផ្សិតស្រស់ ២០ក្រាម (ហាន់ល្អិតៗ)- ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)- ម្ទេសហាវៃ ២០ក្រាម (ហាន់ល្អិតៗ)- ការ៉ុត ២០ក្រាម (ហាន់ល្អិតៗ)- ពោត ២០ក្រាម- ស្លឹកខ្ទឹម (ហាន់ល្អិតៗ)- ពងក្រូច (ស្ងោឆ្អឹន មកសម្បកចេញ)- បង្គារ (បកសម្បកអោយស្អាត)- ប្រេងឆា- ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហម ៦០ក្រាម (ហាន់ល្អិតៗ)
– ទឹក ៤០០មីលីលីត្រ- ស្លឹកក្រូចសើច- ម្ទេស- ម្ទេសឆា ៤០ក្រាម- ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
– ម្រេសម៉ត់ ១ស្លាបព្រាកាហ្វេ- ស្ករ ១ស្លាបព្រាបាយ- ទឹកត្រី ១ស្លាបព្រាបាយកន្លះ- ទឹកម្ទេសផ្អែម ១ស្លាបព្រាបាយ
+របៀបធ្វើ៖- យកសាច់ចិញ្រ្ចាំលាយជាមួួយ ទឹកស៊ីអ៊ីវ ខ្ទឹមស ឬសតាំងអោ និងម្រេចអោយសព្វល្អ ផ្អាប់ទុកប្រហែល ៣០នាទី។
– យកប្លាស្ទីកដាក់ក្នុងចាន រួចយកសាច់ទៅប៉ាតពីលើប្លាស្ទីកអោយពេញ សឹមដាក់ផ្សិត ខ្ទឹមបារាំង ម្ទេសហាវៃ ការ៉ុត ពោត ស្លឹកខ្ទឹម ពងក្រូច និងបង្គារពីលើ រួចខ្ចប់អោយជិតនឹងមូលសឹមយកប្លាស្ទីកចេញ។– ដាំទឹកអោយពុះសឹមដាក់ប្រហិតចំហុយអោយឆ្អឹន។– ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ទឹក ស្លឹកក្រូចសើច ម្ទេស ម្ទេសឆា ម្សៅផ្សំរសជាតិ ម្រេសម៉ត់ ស្ករ ទឹកត្រី និងទឹកម្ទេសផ្អែម កូអោយសព្វដាំអោយពុះ រួចយកមកស្រោចពីលើប្រហិតដែលឆ្អិនជាការស្រេច៕