ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ប្រហិតត្រីចៀន!!

01-Sep-2018 11:13 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ ប្រហិតត្រីចៀន+គ្រឿងផ្សំ៖-សាច់ត្រីឆ្លាត ៣ខាំ-សណ្តែកគួ ហាន់ខ្លីៗ កន្លះចានចង្កឹះ-ស្លឹកក្រូច ១៥សន្លឹក ហាន់ជាសរសៃៗ
-គ្រឿងការីបុកម៉ត់ ១ស្លាបព្រាបាយកន្លះ (រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស រមៀត ម្ទេសការី)-ពងមាន់ ១គ្រាប់
-ទឹកត្រី ១ស្លាបព្រាបាយ-ស្ករ ១ស្លាបព្រាបាយ-ម្សៅឆា ១ស្លាបព្រាបាយ+របៀបធ្វើ៖
-ដាក់សាច់ត្រីក្នុងចានធំមួយ រួចដាក់គ្រឿងការី ម្សៅឆា ស្ករ ទឹកត្រី និងពងមាន់ចូលច្របល់អោយសព្វ និងស្វិតល្អ។រួចដាក់សណ្តែកគួ និងស្លឹកក្រូចចូលច្របល់អោយសព្វម្តងទៀតទុកមួយអន្លើ។
-ដាំប្រេងឆាអោយក្តៅ ដាក់ប្រហិតចៀនជាបន្ទះតូចល្មម៕សម្រួលអត្ថបទដោយ៖ខ្ទឹមស