វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ងាវ ១គីឡូ ស្រុះទឹកក្តៅ
-នំបញ្ចុក (តាមចំណង់ចំណូលចិត្ត)
-បន្លែអន្លក់មាន ត្រសក់ សាលាដ ស្លឹកម្លូ ស្ពៃបូកគោ ជីរគ្រប់មុខ…តាមនចំណង់ចំណូលចិត្ត)
គ្រឿងផ្សំទឹកជ្រលក់ (ទឹកត្រីហឹរ)៖
-ខ្ទឹមស ១០-១៥កំពឹស
-ម្ទេស ១៥-២០គ្រាប់
-ស្ករ ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ៥-៦ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
(ទឹកអំពិលទុំ)៖
-ទឹកធម្មតា ១កូនចានកន្លះ
-ទឹកអំពិលទុំ ១កូនចាន
-ទឹកត្រី ៣ស្លាបព្រាបាយ
-ស្ករ ២ស្លាបព្រាបាយ
-សណ្តែកដីលីង ២ស្លាបព្រាបាយ បុក ឬកិនឲ្យម៉ត់បន្តិច
វិធីធ្វើ៖
១.ងាវលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្រុះទឹកក្តៅ ហើយស្រង់ដាក់ត្រាំទឹកធម្មតា
២.ធ្វើទឹកត្រីហឹរ យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី ទឹកក្រូចឆ្មារដាក់ចូលគ្នាបុក ឬកិនឲ្យសព្វចូលគ្នា រួចដួសដាក់ចានទុកមួយឡែក
៣.ធ្វើទឹកអំពិលទុំ យកខ្ទះដាក់ទឹក ទឹកអំពិលទុំ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកដីលីងចូល ច្របល់ចូលគ្នា រួចដួសដាក់ចាន ទុកមួយឡែក
៤.រៀបចំអន្លក់ នំបញ្ចុក ងាវ និងទឹកជ្រលក់ដាក់ចាន ហូបផ្ទាប់ចូលគ្នា ឆ្ងាញ់អស់ទាស់។
វីដេអូប្រភពពី facebook៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ