ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ឆាមីកាតាំង !!

03-Sep-2018 11:29 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ ឆាមីកាតាំង +គ្រឿងផ្សំ៖-សាច់គោ ឬសាច់ជ្រូក (ហាន់ជាបន្ទះស្ដើងៗ) ឬលាយគ្រឿងសមុទ្រតាមចំនូលចិត្ត ដើមខាត់ណា មីកាតាំង ឬគេហៅថាបាញ់កាញ់យកអាទន់ ប្រេងឆា ខ្ទឹមស ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមសចិញ្ចាំ ម្សៅស៊ុបមាន់ ម្សៅឆា និង ពងទា។+វិធីចំអិន៖

-មុនដំបូងត្រូវយកខាត់ណាលាងទឹករួចហាន់ជារបៀបឆា បន្ទាប់យកឆ្នាំង ឬខ្ទះដាំទឹកបន្តិចដើម្បីធ្វើការស្រុះរយៈពេល៣០វិនាទី ក្នុងទឹកដែលស្រុះខាត់ណាត្រូវបន្ថែមអំបិលនិងប្រេងឆាបន្តិច។
-ដើម្បីរក្សាពណ៍ឲ្យនៅបានស្អាត បន្ទាប់ពីស្រុះរួចយើងចាក់ចូលក្នុងចញ្ចែងលាង ជាមួយទឹកធម្មតាទុកមួយឡែក។ ចំពោះសាច់យើងត្រូវធ្វើការប្រឡាក់ជាមួយគ្រឿងទេសមានដូច ស្ករស អំបិល ប៊ីចេង ម្សៅស៊ុបមាន់ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ និងម្រេចរួចធ្វើការច្របល់ឲ្យសប់ទុកមួយឡែក។ ចំនែកមីកាតាំងយើងត្រូវប្រលេសវាកុំឲ្យនៅជាប់គ្នារួចធ្វើការប្រឡាក់ជាមួយប្រេងខ្យងរួចទុកមួយឡែក។+វិធីឆា យកខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្ដៅបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយ រួចដាក់សាច់ដែលបានប្រលាក់គ្រឿងឆាឲ្យឆ្អិនបន្ទាប់មកដាក់ខាត់ណា ដែលបានស្រុះរួចឆាជាមួយគ្នា បន្ទាប់មកទៀតចាក់ទឹកលាយជាមួយ ម្សៅឆាដើម្បីឲ្យវាឡើងខាប់ពេលដែលដែលឆាពុះភ្លក់មើលរសជាតិតាមចំនូលចិត្ត រួចបន្ថែមពងទាកូរវាឲ្យសប់ ចុងក្រោយដាក់មីដែលយើងបានប្រឡាក់ជាមួយប្រេងខ្យង រួចធ្វើការឆាឲ្យសប់ម្ដងទៀតជាកាស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស