វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-សាច់គោ កន្លះគីឡូ
-ត្រកួនខ្ចីៗ ១បាច់តូច
-គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នា)
-ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ បន្តិច
-ប្រហុកសាច់ កន្លះស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ
-ទឹកត្រី ១ស្លាបព្រាកាហ្វេ
-ប្រេងឆា ២ស្លាបព្រាបាយ
-ទឹក ៣-៤កូនចានចង្កឹះ
-ស្លឹកកន្រ្ទោបអាំង និងម្ទេស
វិធីធ្វើ៖
១.ហាន់សាច់គោជាបន្ទះតូចៗល្មម
២.ដាំឆ្នាំងដាក់ប្រេងឆាចូល រួចដាក់គ្រឿងបុក និងប្រហុកសាច់ចូល លីងច្របល់ចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា
៣.ដាក់ម្ជូរសណ្តាន់ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី ម្សៅស៊ុប ស្ករស បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច
៤.ថែមទឹកចូលល្មម រម្ងាស់វាដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សប្រៃផ្អែមល្មមតាមចំណងចំណូលចិត្ត
៥.ត្រកួនត្រូវកាត់ខ្លីៗល្មម ចាំពេលរៀបញ៉ាំចាំដាក់ចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់ មិនរលួយពេក
៦.ដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណងចំណូលចិត្ត រួចជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ