ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលៈ ដំបៅរលួយ
ដំបៅរលួយ គឺជាប្រភេទដំបៅបើកមុខនៅលើផ្ទៃខាងក្រៅ ឬផ្នែកខាងក្នុងនៃរាងកាយយើង ដោយសារស្បែក បែកខូច ឬខូចភ្នាសស្លេស្ម ដែលវាមិនជាវិញ។ មនុស្សយើងភាគច្រើនបំផុតព្រួយបារម្ភជាខ្លាំងចំពោះដំបៅរលួយនៅ លើប្រព័ន្ធរំលាយអាហារ។ ប្រភេទដំបៅរលួយដែលគេឃើញកើតឡើងភាគច្រើនមានដូចជា៖ ដំបៅក្រពះ ឬដំបៅ ផ្នែកខាងដើមនៃពោះវៀនតូច ដំបៅផ្នែកខូងនៃក្រពះ និងដំបៅនៅក្បាលពោះវៀនតូចជាដើម។
ដំបៅរលួយត្រូវបាន គេដាក់ឈ្មោះទៅតាមទីតាំងដែលវាកើតឡើងនៅលើរាងកាយរបស់យើង។ ជួនកាលដំបៅរលួយអាចត្រូវបានគេផ្តល់ រោគវិនិច្ឆ័យដោយពិនិត្យទៅលើមាត់ និងអណ្តាតរបស់អ្នកជំងឺ ដើម្បីស្វែងរកប្រភេទដំបៅរលួយ។ ដំបៅចេញលើ អង់ស៊ីមនៃទឹកក្រពះគេហៅថា ដំបៅក្រពះ ឬដំបៅផ្នែកខាងដើមនៃពោះវៀនតូច។ ដំបៅប្រភេទនេះ គឺជាដំបៅរលួយ ដែលកើតឡើងភាគច្រើនបំផុតនៅលើផ្លូវក្រពះ និងពោះវៀន។ នៅពេលដំបៅរលួយក្រពះកើតឡើងនៅលើក្រពះ របស់យើង គេហៅវាថាដំបៅផ្នែកខូងនៃក្រពះ។
រោគសញ្ញានៃដំបៅប្រភេទនេះមានការកំណត់ជាក់លាក់ជាងប្រភេទដំបៅរលួយណាៗទាំងអស់។ ដំបៅនៅក្បាលពោះវៀនតូច គឺជាប្រភេទដំបៅរលួយមួយទៀតនៃដំបៅក្រពះ ឬដំបៅ ផ្នែកខាងដើមនៃពោះវៀនតូច ប៉ុន្តែដំបៅប្រភេទនេះកើតឡើងនៅលើពោះវៀនតូច។ ជាទូទៅដំបៅនៅក្បាល ពោះវៀនមិនមានបណ្តាលគ្រោះថ្នាក់អ្វីទេ ប៉ុន្តែវេជ្ជបណ្ឌិតអាចធ្វើជីវជាលិកាសាស្រ្ត (ចោះយកសាច់ក្រពះយកទៅ ពិនិត្យ) ដើម្បីកំណត់ឲ្យច្បាស់ថាវាពិតជាមិនអីទេ។ ជាទូទៅដំបៅរលួយបំពង់អាហារកើតឡើងនៅចុងបំពង់អាហារ ផ្នែកខាងក្រោមរបស់អ្នកជំងឺ។ ជួនកាលការហូរឈាមនៅខាងក្នុងអាចនឹងកើតមានដោយសារដំបៅក្រពះ ឬដំបៅ ផ្នែកខាងដើមនៃពោះវៀនតូច ប្រសិនបើទុកយូរពេកដោយមិនបានព្យាបាល។ នៅពេលអាការៈបែបនេះកើតឡើង គេហៅវាថាជាដំបៅរលួយហូរឈាម ហើយវាគឺជាប្រភេទគ្រឿថ្នាក់បំផុត។ ជំងឺបែបនេះតម្រូវឲ្យមានការយកចិត្តទុក ដាក់ពីសំណាក់វេជ្ជបណ្ឌិត។
ជាធម្មតាដំបៅក្រពះដែលមិនជាក្នុងរយៈពេលព្យាបាលយ៉ាងហោចណាស់បីខែ គេហៅថាដំបៅរលយយធ្ងន់ធ្ងរ។ ដំបៅរលួយដែលបណ្តាលមកពីភាពធ្ងន់ធ្ងរដែលមានក្រុមជាលិកា ឬសរីរាង្គខូច (ដូចជាដំបៅជាំរលាកពកជាដើម) ហើយជាទូទៅត្រូវបានគេរកឃើញនៅលើបំពង់អាហារ ក្រពះ ឬពោះវៀន។ ជាទូទៅដំបៅរលួយធ្ងន់ធ្ងរកើតលើអ្នកដែលមានជំងឺដទៃទៀត ឬអ្នកឈឺធ្ងន់។
រុក្ខជាតិ៖ ស្លែងដងដឹង
ស្លែងដងដឹង គឺពិតជាមានភាពរុងរឿងអស្ចារ្យដោយសារតែវាមានផ្កាដ៏គួរឲ្យទាក់ ភ្នែក មានពណ៌ស្រស់ត្រកាល និងមានរចនាសម្ព័ន្ធប្លែក ដែលអាចរស់នៅលើដើមយ៉ាងហោចណាស់ដល់ទៅ ៧ថ្ងៃដែរ។ ជាទូទៅផ្កាមានទំហំធម ដុះទោលតែឯង មានសរសៃឆ្មារៗ ដុះបែរមុខចេញក្រៅ ដែលមានប្រវែង ប្រហែល ១៣មីលីម៉ែត្រ។
ត្របកផ្កាមានមាត់ ឬគែមខុសៗគ្នា និងពណ៌ចេញពីគល់រហូតដល់ចុង គឺពណ៌បៃតង រហូតទៅលឿង ឆ្លងកាត់ពណ៌ក្រហមឆ្អៅ ដល់ទៅពណ៌ក្រហមជាំ។ ស្លែងដងដឹងជាប្រភេទវល្លិនៃតិណទេសដែល រស់បានទែមួយរដូវ។ មើមរបស់វារឹង មានសាច់ពណ៌លឿងមានរាងជាជ្រុងបីដែលមានប្រវែង ១៥ ទៅ ៣០សង់ទីម៉ែត្រ ហើយចាក់ទល់មុខគ្នាទៅវិញទៅមក។
ទងរបស់វាមានប្រវែងពី ៣ ទៅ ៦ម៉ែត្រ មានស្លឹក គ្មានទង មានសរសៃស្របគ្នា ដុះបញ្ច្រាសគ្នា។ ចុងរបស់ស្លឹកមានសណ្ឋានដូចជាដៃ ហើយមានផ្ពក់ជាប់ទៅនឹងរុក្ខជាតិដទៃ ដែលដុះក្បែរៗ ឬវត្ថុដទៃដែលនៅក្បែរ។
វិធីធ្វើ និងប្រើប្រាស់៖
យកមើមពករបស់ស្លែងដងដឹងមកស្ងោរ/ដាំទឹកពិសា គឺមានប្រយោជន៍នៅក្នុងការថែរក្សា ឬការព្យាបាលដំបៅរលួយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត