វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើបង្អែមចាប់ឆាយគ្រឿងផ្សំ :-សណ្ដែកបាយ ១កំប៉ុងស្ទើរ -ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម -ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)-ដូងខ្ចី១កោសសាច់បាន -សណ្ដែកដី លីងឬស្ងោរអោយផុយ -គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ-ត្រចៀកកណ្ដុរ ស្លឹកតើយ -ស្ករស , អំបិលវិធីធ្វើ :
-ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត-ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
-លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕
វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ ។-វីដេអូ
សម្រួលអត្ថបទដោយ៖ខ្ទឹមស