ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើប្រហុកលីងអំពិលទុំ!!!

04-Sep-2018 12:33 PM

រូបភាព


ដោយ: Uddam

វិធីធ្វើប្រហុកលីងអំពិលទុំ ប្រហុកលីងគឺជាអាហារបែបខ្មែរដែលអាចបរិភោគជាមួយបន្លែច្រើនប្រភេទដូចជា៖ ត្រសក់ ពពាយ សណ្តែកគួ ននោងជ្រុង ប៉េងប៉ោះខ្ចី ស្វាយខ្ចី ក្តិបអំពិល ការ៉ុត ពោតបារាំង…គ្រឿងផ្សំ៖- សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម- ប្រហុកសាច់ ១ខាំ- ស្ករត្នោត ៣ស្លាបព្រាបាយ អំពិលទុំ១ស្លាបព្រាបាយ ម៉្សៅរ៉ូទី១ស្លាបព្រាកាហ្វេ បង្គាក្រៀម ១ស្លាបព្រាបាយ ស្លឹកខ្ទឹម ៣មើម ខ្ទឹមសមួយដុំ ប្រេងឆា កន្លះស្លាបព្រាបាយ ម្ទេសហិល ៣គ្រាប់ ត្រប់ពុតលំញង ២ស្លាបព្រាបាយ។-ត្រសក់៤ផ្លែ ពពាយ៥ផ្លែ ត្រយ៉ូងចេក១ផ្លែ ត្រប់ស្រួយ៥ផ្លែ សណ្តែកគួ១ខាំ ននោងជ្រុង១ផ្លែ ប៉េងប៉ោះស្រគាល ៣ផ្លែ។របៀបចំអិន៖- សាច់ជ្រូកចិញ្ច្រាំកុំអោយម៉ត់ពេក ប្រហុកចិញ្ច្រាំអោយម៉ត់ ខ្ទឹមសចិញ្ច្រាំអោយម៉ត់ ដាក់ខ្ទះអោយក្តៅចាក់ប្រេងឆា ខ្ទឹមស ចូល បំពងអោយឡើងពងក្រលាតទើបដាក់ប្រហុកលីងអោយឈ្ងុយ រួចដាក់សាច់ជ្រូកចូល ឆាអោយដាច់ទឹកទើបដាក់ ត្រប់ពុតលំញង ស្ករត្នោត អំពិលទុំ ម៉្សៅរូទី បង្គាក្រៀមបុកអោយម៉ត់ដាក់ចូល ឆារហូតដល់ស្ងួតទឹកល្អ ដាក់ស្លឹកខ្ទឹមដែលហាន់រួចចូល លើកដាក់ចុះ។
– ត្រយ៉ូងចេកពុះជាបួនជ្រុង ស្ងោអោយឆ្អិន ននោងចិតសំបកចេញ ស្ងោរដាក់ទឹកបន្តិច ត្រសក់ ពពាយ ត្រប់ស្រួយ សណ្តែកគួចិតបញ្ឈិតៗ ជាគ្រឿងអន្លក់ជាមួយប្រហុកលីង។សម្រួលអត្ថបទដោយ៖ខ្ទឹមស