វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ត្រី ៨០០ក្រាម
-ខ្ទិះដូងដើម ១កូនចាន និងខ្ទិះចុង ៤កូនចាន
-គ្រឿងបុក ១ចានធំល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នាឲ្យម៉ត់)
-ស្លឹកក្រូចសើច ៤-៥សន្លឹក
-សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ល្មម (ដាក់ក៏បានមិនដាក់ក៏បាន)
-ទឹកត្រី ២ស្លាបព្រាបាយ
-ស្ករ ២ស្លាបព្រាបាយ
-ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល ដើម្បីកាត់ឆ្អាប់ ស្ងោរឆ្អិនហើយ បេះយកតែសាច់ ទុកមួយឡែក
២. យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដី បុកចូលគ្នាឲ្យសព្វ
៣. ដាក់ឆ្នាំងដាំដាក់ខ្ទិះដើម និងសាច់ត្រីដែលបុកជាមួយគ្រឿងចូល ច្របល់ចូលគ្នាឲ្យសព្វ
៤. ដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណងចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥នាទី រួចភ្លក្សមើលល្មមតាមចំណងចំណូលចិត្ត ហើយដួសដាក់ចានជាការស្រេច។
វីដេអូពីវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ