ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើសាច់សាស៊ីវ!!!

05-Sep-2018 03:45 PM

រូបភាព


ដោយ: Uddam

របៀបធ្វើសាច់សាស៊ីវ+គ្រឿងផ្សំ:– ស្រាសរ ១ស្លាបព្រាបាយ– ប្រេងល្ង ១ស្លាបព្រាកាហ្វេ– លក្សអាហារពណ៌ក្រហម ១ស្លាបព្រាកាហ្វេ– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ– ខ្ទឹមសជញ្រ្ចាំ ៥ កំពិល– ខ្ញីជញ្រ្ចាំ២ ស្លាបព្រាកាហ្វេ– តៅហ៊ូកំប៉ុង ២ស្លាបព្រាបាយ– ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ– ទឹក Hoisin ឬ ប្រេងខ្យង ១ ស្លាបព្រាបាយ– ទឹកឃ្មុំ ២ស្លាបព្រាបាយ– ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាបាយ– សាច់ជ្រូក ៥០០ ក្រាមហាន់ជា៤ដុំ

*វិធីធ្វើ:
– លាយគ្រឿងផ្សំទាំងអស់ចូលគ្នា កូរអោយសព្វ រូចយក ៣/៤ នៃគ្រឿងផ្សំ មកប្រលាក់ជាមួយសាច់ជ្រូក ច្របល់ឲ្យសព្វ ទុកប្រហែលជា ១០ នាទី។
– យកសាច់ទៅអាំងប្រហែលជា ១៥នាទី ទើបត្រលប់សាច់ម្តង ហើយ អាំង ប្រហែលជា ១៥នាទីទៀត ទើបយក។
– គ្រឿងផ្សំ ដែលនៅ សល់មក លាបសាច់ ហើយអាំងប្រហែលជា ៥ នាទីទៀត ជាការស្រច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស