វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-មី ២ដុំ (មីកញ្ចប់)
-សាច់ចិញ្រ្ចាំ កន្លះកូនចាន
-បង្គា ៥ បកសំបក
-ប៉េងប៉ោះ ១ផ្លែល្មម កាត់ជាដុំៗ
-ខ្ទឹមបារាំង ពាក់កណ្តាល ហាន់ស្តើងៗល្មម
-ទឹកត្រី ១ស្លាបព្រាបាយកន្លះ
-ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
-ស្ករស កន្លះស្លាបព្រាបាយ
-ម្ទេសឆា ១ស្លាបព្រាបាយ
-ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ
-ម្ទេស និងខ្ទឹមស ចិញ្រ្ចាំ ឬបុកចូលគ្នា ១ស្លាបព្រាបាយ
វិធីធ្វើ៖
១.យកមីដាក់ស្រុះឲ្យរីកល្មម រួចស្រង់ទុកមួយឡែក
២.យកសាច់ចិញ្រ្ចាំ និងបង្គា ស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយឡែក
៣.យកចានធំល្មមដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា ម្ទេសខ្ទឹមសចិញ្ច្រាំ ទឹកដោះគោស្រស់ចូល ច្របល់ចូលគ្នាឲ្យសព្វ
៤.បន្ទាប់មកដាក់មីចូល ច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំងចូល ច្របល់ចូលគ្នាសព្វ ហើយដួសដាក់ចានជាការស្រេច។
វីដេអូពីវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ