វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-បង្គា ៣០០ក្រាម
-ទឹក ៦០០មីលីលីត្រ ឬ ២ចានគោម
-ខ្ទិះដូង ១២៥មីលីលីត្រ ឬ កន្លះកូនចាន
-ផ្សិត ១០០ក្រាម ឬ ៥-៧ដុំ (មួយកាត់ជាពីរ)
-គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច
-ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ម្ទេសឆា ១-២ស្លាបព្រាបាយ
-ម្ទេសហាន់ ៣-៥គ្រាប់ តាមចំណងចំណូលចិត្ត (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖
១.យកឆ្នាំងដាក់ទឹក ហើយដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូល ទុកឲ្យពុះប្រហែល ៥នាទី
២.ដាក់បង្គា និងផ្សិតចូល ទុកឲ្យបង្គា និងផ្សិតឆ្អិនបន្តិច
៣.ដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មា ទឹកត្រី ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
*ពេលទទួលទានចាំដាក់ម្ទេស ហើយក៏អាចច្របាច់ក្រូចឆ្មាចូលបន្ថែម តាមចំណង់ចំណូលចិត្ត។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ