វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-សាច់គោ ៥០០ក្រាម
-ម្សៅពោត ១៥ក្រាម
-ម្សៅដុតនំ ១ស្លាបព្រាកាហ្វេ
-ទឹក ៥០មីលីលីត្រ
-ទឹកត្រី ១ស្លាបព្រាបាយ
-អំបិល ១០ក្រាម
-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.កាត់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ
២.លាយទឹក ទឹកត្រី អំបិល ម្រេចម៉ត់ ម្សៅពោត និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វ
៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកកប្រហែល ១០នាទី
៤.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចបិទភ្លើង (បើទឹកពុះ ពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំង ទុកឲ្យប្រហិតអណ្តែតឡើង
៥.បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ