ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើប្រហុកអាំង!

06-Sep-2018 03:35 PM

រូបភាព


ដោយ: Uddam

រូបមន្តធ្វើប្រហុកអាំង!គ្រឿងផ្សំ៖-ប្រហុក ១០០ក្រាម -ក្រសាំង ៥ផ្លែទៅ ៧ផ្លែ -សាច់ជ្រូកបីជាន់ ៤០០ក្រាម -ស្លឹករមៀតឬ ស្លឹកចេក
-ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស -ស្ករស អំបិល ម្សៅស៊ុប -បន្លែ ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង សណ្តែកកួរ និង បន្លែមានជាច្រើនមុនទៀតអាចច្រលក់បានតាមចំណូលចិត្ត ។វិធីធ្វើ ៖
១-ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្រ្ចាំឲ្យម៉ដ្ធល្អ។
២-សាច់ជ្រូកបីជាន់ត្រូវចិញ្រ្ចាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្រ្ចាំចូលគ្នា ។ ចំពោះស្លឹកគ្រៃនិងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ធសិន សឹមយកមកចិញ្រ្ចាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។៣-ប្រហុកដែលចិញ្រ្ចាំរូចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើមី្បឲ្យវាមានក្លិនឈ្ងុយមុននឹងយកទៅដុតរយៈពេលប្រមាណ២០នាទីដោយប្រើកម្តៅភ្លើងងំតិចៗ។
៤-រៀបប្រហុកអាំងរូចរៀបដាក់ចានជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្តែតកួរ ឬបន្លែដទៃទៀតជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស