វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើ ស្បែកជ្រូកបំពង ងាយៗ+គ្រឿងផ្សំ៖- ស្បែកជ្រូក ១គីឡូ- អំបិល ១ស្លាបព្រាកាហ្វេ- ស្ករស ១ស្លាបព្រាបាយ- ប្រេងឆា-ម្សៅស៊ុប
+វិធីធ្វើ៖- យកស្បែកជ្រូកកោសរោមអោយអស់ លាងអោយស្អាត កាត់ជាដុំ ( ស្បែកជ្រូកយកលាយជាប់ខ្លាញ់បន្តិច ) – ដាក់ដាំទឹកអោយពុះ រួចដាក់ស្បែកជ្រូកចូល ទុកអោយពុះម្ដងទៀតសឹមដាក់ ម្សៅស៊ុបបន្តិច ស្ករសបន្តិច រួចបនតទុកអោយស្បែកជ្រូកផុយនិងរីកទឹកហើយ ទើបស្រង់ចេញយកមកសម្រក់ទឹកចេញ – រួចយកស្បែកជ្រូកទៅហាលថ្ងៃ ទុកអោយស្បែកជ្រូករៀងស្ងួតល្អហើយ ទើបយកមកហាន់ជាបន្ទះតូចៗល្មម
– បន្ទាប់មកយកមកបំពង ទុកអោយក្រៀម និង ស្រួយ ហើយ ស្រង់ចេញ រួចជាការស្រេច ។+បញ្ចាក់៖អាចយកមកជ្រលក់ញាំុជាមួយ អំបិលម្រេចហាន់ដាក់ម្ទេសហិរៗ ពិតជាឆ្ងាញ់សម្រួលអត្ថបទដោយ៖ខ្ទឹមស