ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើ ចាហួយដូង ឈ្ងុយឆ្ងាញ់!!

07-Sep-2018 11:09 AM

រូបភាព


ដោយ: Uddam

រូបមន្តធ្វើ ចាហួយដូង ឆ្ងាញ់!!+គ្រឿងផ្សំ៖-ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ-ស្ករស ២ ស្លាព្រាបាយ-អំបិល មួយចឹប-ដូងខ្ចី ១ ផ្លែ-ខ្ទិះដូងដើម មួយកូនចាន+វិធីធ្វើ
-ដំបូងអ្នកត្រូវជិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើក្នោសកោសយកសាច់ចេញ។-បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកនោះចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងចាហួយមួយស្លាព្រាចូល កូរឲ្យសប់ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកកបាទក្រោម។-បន្ទាប់មកដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រងចាំឲ្យចាក់ខ្ទិះរងចាំឲ្យត្រជាក់បន្តិច។
-ក្រោយពីចាក់ចាហួយចូលហើយ អ្នកត្រូវចាក់ខ្ទិះដូងដើមចូលទៅក្នុងឆ្នាំង រួចបន្ថែមម្សៅចាហួយដែលនៅសល់ចូលកូរឲ្យសប់ដាក់ដាំឲ្យពុះ។ -ធ្វើការពិនិត្យមើលចាហួយដែលមាននៅក្នុងដូងឲ្យប្រាកដថារឹងមុខលើអាចចាក់ខ្ទិះបាន រួចក៏ចាក់ខ្ទិះចូលរងចាំឲ្យត្រជាក់ ១០០ ភាគរយជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស