វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-សាច់គោ ៣០០ក្រាម ហាន់ស្តើងៗល្មម
-ខ្ទិះដូង ក្បាលខ្ទិះ ១កូនចាន និងខ្ទិះចុង ២កូនចាន
-ខ្ទឹមក្រហម ឬខ្ទឹមបារាំង ហាន់ស្តើងៗ (តាមចំណង់ចំណូលចិត្ត)
-ស្លឹកក្រូចសើច ៣-៤សន្លឹក និងម្ទេស
-ទឹកត្រី ១ស្លាបព្រាបាយ
-ស្ករ ២-៣ស្លាបព្រាបាយ
-អំបិល បន្តិច
វិធីធ្វើ៖
១.ចាក់ខ្ទិះចុងចូលឆ្នាំង ទុកមួយរំពុះ រួចដាក់សាច់គោ និងខ្ទឹមក្រហម ចូលកូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ
២.បន្ទាប់កដាក់ទឹកត្រី ស្ករ អំបិល ចូលច្របល់ឲ្យសព្វ រួចដាក់ម្ទេស ចាក់ក្បាលខ្ទិះចូល កូរចូលគ្នាឲ្យសព្វ ទុកមួយំពុះ
៣.រួចបេះស្លឹកក្រូចសើចដាក់ចូល កូរចូលគ្នា ឆ្អិនហើយដួដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ