វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
-សាច់បីជាន់ចិញ្ច្រាំ ៥០០ក្រាម
-បាយ ១០០ក្រាម
-គល់ស្លឹកគ្រៃហាន់ស្តើងៗ ១ស្លាបព្រាបាយ
-ខ្ទឹមស ៥-៦កំពឹស
-ទឹកត្រី ១ស្លាបព្រាបាយ
-ស្ករស ១ស្លាបព្រាកាហ្វេ
-អំបិល ១ស្លាបព្រាកាហ្វេ
-ម្រេច ១ស្លាបព្រាបាយ
-ម្សៅស៊ុប ១ស្លាបព្រាបាយ
-ពោះវៀនជ្រូក ១ខ្សែ សម្រាប់ច្រកសាច់
វិធីធ្វើ៖
១.យកពោះវៀនជ្រូកលាងទឹកជាមួយអំបិលឲ្យស្អាតទាំងក្នុង និងក្រៅ រួចស្រង់ទុកមួយឡែក
២.យកគល់ស្លឹកគ្រៃ និងខ្ទឹមស បុកចូលគ្នាឲ្យម៉ត់ រួចដួសទុកមួយឡែក
៣.យកចានដាក់សាច់ជ្រូកចិញ្ច្រាំ សាច់បីជាន់ចិញ្ច្រាំ លាយជាមួយគល់ស្លឹកគ្រៃខ្ទឹមសដែលបុកហើយ ទឹកត្រី ស្ករស អំបិល ម្រេច ម្សៅស៊ុប ច្របល់ចូលគ្នា រួចដាក់បាយចូល ច្របល់ចូលគ្នាឲ្យសព្វ
៤.បន្ទាប់មកយកសាច់ដែលលាយគ្រឿងហើយ ញាត់ចូលក្នុងពោះវៀនជ្រូក រួចអស់ហើយយកខ្សែចងដើម្បីធ្វើជាដុំៗតាមចំណង់ចំណូលចិត្ត
៥.រួចយកទៅអាំង បំពង ឬចៀន តាមចំណង់ចំណូលចិត្ត ឆ្អិនជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ