ឱសថបុរាណធម្មជាតិ
រូបភាព
ស្នាមសង្វារ គឺជាខ្សែឆ្នូតៗ រដិបរដុប ឬផុសឡើងជាពណ៌ផ្កាឈូក ស ឬខ្មៅ ដោយសារតែការឡើង ឬស្រកគីឡូលឿនខ្លាំងពេក ជាពិសេស អ្នកកំពុងមានផ្ទៃពោះ ឬទើបសម្រាលកូនរួច។ ស្នាមសង្វារ អាចកើតឡើងលើគ្រប់កន្លែង ប៉ុន្តែ វាឧស្សាហ៍កើតនៅលើដោះ ត្រគាក ក្បាលពោះ និងភ្លៅ។ ទោះបីជាយ៉ាងនេះក្តី វាមិនមានផលប៉ះពាល់ ចំពោះសុខភាពទូទៅរបស់អ្នកឡើយ។
ស្នាមសង្វារក្រោយពេលសម្រាលកូនរួច គឺជាសុបិនអាក្រក់បំផុតរបស់មនុស្សស្រី រហូតអ្នកខ្លះ បាក់ទឹកចិត្ត ហើយអាចប៉ះពាល់ជីវិតលើគ្រែរបស់ពួកគេទៀតផង ពីព្រោះ តែពួកគេមួយចំនួន មិនពេញចិត្ត និងគ្មានទំនុកចិត្តលើខ្លួន។
ខាងក្រោមនេះជាឱសថធម្មជាតិមួយចំនួនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្នាមសង្វារ៖
១-ប្រទាលកន្ទុយក្រពើ ៖
អ្នកអាចយករំអិលដែលជាប់នឹងសំបករបស់វា ធ្វើការម៉ាស្សាលើតំបន់ដែលមានស្នាមសង្វារ រួចទុកវាចោលរយៈពេល២០-៣០នាទី ។
ចូរធ្វើជារៀងរាល់ថ្ងៃ ហើយលាងចេញដោយទឹកស្អាត ។
២-ទឹកត្រសក់ និងក្រូចឆ្មារ៖
អ្នកអាចលាយទឹកក្រូចឆ្មារ និងទឹកផ្លែត្រសក់កិនឲ្យស្មើគ្នា ហើយលាបល្បាយនេះនៅលើតំបន់ដែលមានស្នាមសង្វាររហូតដល់ស្ងួត ។ ទុកវាចោលលើស្បែករបស់អ្នកប្រមាណ១០នាទី បន្ទាប់មកលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ។
៣-ប្រេងអាល់ម៉ុង និងប្រេងដូង ៖ អ្នកអាចប្រើប្រេងអាល់ម៉ុន និងប្រេងដូងក្នុងបរិមាណស្មើគ្នា ដើម្បីកាត់បន្ថយស្នាមសង្វារ។ ម៉ាស្សាវានៅលើស្បែកដែលមានសង្វារឱ្យបានទៀងទាត់ ក្នុងកំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលហើយ។
សូមជូនពរបានផលល្អទាំងអស់គ្នា។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត