ឱសថបុរាណធម្មជាតិ
ផ្លែព្នៅ ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង!
រូបភាព
អត្ថប្រយោជន៍ពិសេសរបស់ផ្លែព្នៅ៖
– ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ
– សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល
– ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។
– ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។
– ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង
– សម្រាប់ផ្លែចាស់ អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ ធ្វើជានំដែលមានក្លិនក្រអូប មានប្រយោជន៍សម្រាប់ជួយបម្រុងកម្លាំង រក្សាធាតុ បណ្ដេញខ្យល់ ។
– សម្រាប់ផ្លែទុំ ទទួលទានទៅអាចកាត់បន្ថយអាការៈទល់លាមកបាន។
វិធីធ្វើតែព្នៅ៖
* គ្រឿងផ្សំ៖
– យកផ្លែព្នៅចាស់ល្មមមិនទុំ
– ស្កសរ (ឬមិនដាក់ក៏បានតាមចំណូល) និងទឹកស្អាត។
* វិធីធ្វើ៖
– យកផ្លែព្នៅចិតជាចំណិតស្តើងៗ (ដូចរូប) រួចយកវាហាលថ្ងៃឲ្យស្ងួត
– យកវាចំនួន៥-៦ចំណិត ដាក់ស្ងោរជាមួយទឹកន្លះលីត្រ ទុកឲ្យពុះប្រមាណ១៥នាទី
– បិទភ្លើងរួចទុកវាឲ្យត្រជាក់ល្មម រួចដួសវាដាក់ក្នុងកែវហើយដាក់ស្ករ ឬទឹកកកតាមចំណូលចិត្ត
– អាចពិសាវា១ថ្ងៃកន្លះកែវដើម្បីទទួលបានសុខភាពល្អ។
ប្រភព៖សៀវភៅបៃតងសុខភាព