វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-បង្គា ១០-១៥ បកសំបកឲ្យស្អាត
-គ្រឿងការីខៀវ ២ស្លាបព្រាបាយ
-ត្រប់ស្រួយ ៣ផ្លែ កាត់ជាដុំ ឬបន្ទះស្តើងៗល្មម ឬត្រប់ពុតលំញង (តាមចំណង់ចំណូលចិត្ត)
-ស្លឹកក្រូចសើច ៤-៥សន្លឹក
-ម្ទេសហាន់ ៣-៤គ្រាប់
-ជីរនាងវង ៥០ក្រាម
-ទឹកត្រី ២ស្លាបព្រាបាយ
-ស្ករ ១ចុងស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះទុកឲ្យក្តៅ រួចដាក់គ្រឿងការីខៀវចូល ឆាច្របល់ ២-៣ត្របល់ ហើយដាក់ទឹកធម្មតាចូលបន្តិច ឆាច្របល់ឲ្យសព្វ
២.រួចដាក់បង្គាចូល ឆាច្របល់ជាមួយគ្រឿងឲ្យសព្វ ហើយដាក់ត្រប់ស្រួយចូល បេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ស្ករ ទឹកត្រីចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក្សមើលល្មម ហើយដាក់ស្លឹកជីរនាងវងចូល ឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ