ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាញ់ហយ ទឹកត្រីផ្អែម !ឆ្ងាញ់

10-Sep-2018 11:39 AM

រូបភាព


ដោយ: Uddam

វិធីធ្វើបាញ់ហយ ទឹកត្រីផ្អែម !ឆ្ងាញ់+គ្រឿងផ្សំ៖-បាញ់ហយ -សាច់ជ្រូកបីជាន់ -ស្លឹកខ្ទឹម -ត្រសក់-ម្ទេស-ការ៉ុត-សាឡាត់-ក្រូចឆ្មារ-សណ្តែកដី-ខ្ទឹមស -ខ្ទឹមក្រហម-ខ្ទិះដូងដើម+របៀបធ្វើ៖
-យកសាច់ជ្រូកបីជាន់ទៅស្ងោរឲ្យឆ្អិនហើយទុកមួយឡែក បន្ទាប់មកយកបន្លែទាំងអស់ទៅលាងឲ្យស្អាត រួចចិត ឲ្យហើយ
-យកស្លឹកខ្ទឹមទៅហាន់ រួចយកទៅឆាជាមួយប្រេងឆាហើយ រៀបបាញ់ហយនៅលើថាស រួចលាបប្រេងស្លឹកខ្ទឹមដែលបានឆារួចនោះ+របៀបធ្វើទឹកត្រីផ្អែម
-ច្របាច់ក្រូចឆ្មារ ដាក់ចូលក្នុងចាន រួចហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ស្ករស អំបិល រួចកូរឲ្យចូលគ្នាជាការស្រេច។+បញ្ចាក់៖នៅពេលហូបបាញ់ហយអាចដាក់ខ្ទិះដូងបន្ថែមអាចធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់់។-វីដេអូ

សម្រួលអត្ថបទដោយ៖ខ្ទឹមស