វិជ្ជាមេផ្ទះ
រូបភាព
របៀបប្រលាក់ ត្រីងៀត ឆ្ងាញ់ !!+គ្រឿងផ្សំ៖-ត្រីឆ្តោ ឬត្រីរស ៣ គីឡូ (ធ្វើហើយ)-អំបិល ១ ខាំ-ស្ករ ២ ខាំ-ប៊ីចេងបន្តិច+របៀបធ្វើ៖
-ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។-យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។-លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។-យកត្រីដែលប្រលាក់ រួចដាក់ច្រកថង់អោយជិតល្អ បន្តាប់មកយកទៅ ក្លាសេទឹកកកពី ២ ម៉ោង ទៅ ១ ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ ថ្ងៃជាការស្រេច៕+ បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស