វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើនំសែសយ!!គ្រឿងផ្សំ៖-ម្សៅដំណើប ១០០ក្រាម -ស្ករស ១៥០ក្រាម -ដូងទុំកោស ៥០ក្រាម -ល្ងលីង -ខ្ទិះដូង ១/២លីត្រ -អំបិល ១ចឹប+វិធីធ្វើ៖
១-លាយខ្ទិះដូងជាមួយអង្ករដំណើបច្របាច់ចូលជាមួយអំបិល និងស្ករស ។
២-រួចយកទៅចម្អិនដោយកូរឲ្យសព្វនៅលើភ្លើងប្រហែល ១៥នាទី ។
៣-កាត់ស្លឹកចេកឲ្យទៅជារាងក្រពើ ។
៤-ក្នុងការធ្វើស្នូល យើងយកសាច់ដូងទុំល្មមដែលកោសរួចលាយជាមួយស្ករ និងអំបិលដាក់ចូលទៅក្នុងឆ្នាំងមួយដែលកំពុងនៅលើភ្លើង ។ កូរល្បាយនោះរហូតដល់ឆ្អិនល្អ។ បន្ទាប់មក ទុកវាឲ្យត្រជាក់ទើបយកលញ់ឲ្យមានរាងមូល (ទម្ងន់ប្រហែល ១០ក្រាម)។៥-យកម្សៅអង្ករមកលញ់រួចសង្កត់ឲ្យសំប៉ែត ហើយដាក់ស្នូលដែលបានរៀបចំរួចខាងលើចូល ហើយលញ់ឲ្យទៅជារាងមូល។ យកស្លឹកចេកដែលបានកាត់ជារាងពងក្រពើមកខ្ទប់ម្សៅរាងមូលនេះ។
៦-ចំហុយនំដែលខ្ទប់រួចខាងលើរយៈពេលពី១៥នាទីទៅ៣០នាទីអាស្រ័យទៅលើបរិមាណនិងទំហំនំដែលអ្នកបានដាក់ចំហុយ(ធ្វើដូចនេះដើម្បីឲ្យនំឆ្អិនល្អ)។
៧-ស្រង់នំចេញពីក្នុងឆ្នាំងទុកឲ្យត្រជាក់។
៨-ចុងក្រាយ អ្នកអាចយកចេញពីស្លឹកចេកដើម្បីទទួលទាន។សម្រួលអត្ថបទដោយ៖ខ្ទឹមស