វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ឆ្អឹងជំនីជាប់សាច់ ៥០០ក្រាម កាត់ជាដុំៗល្មម
-ប៉េងប៉ោះ ៨-១០ផ្លែល្មម ចិតជាដុំៗល្មម
-ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស
-អំបិល ម្ទេសហុយ អង្ករលីង មួយមុខ ២ស្លាបព្រាកាហ្វេ
-ទឹកត្រី ៣ស្លាបព្រាបាយ
-ទឹកអំពិលទុំ ៥ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
-ជីររណា ហាន់តូចៗល្មម
-ទឹក ១លីត្រ
វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងអំបិលចូល ហើយដាក់សាច់ចូល រម្ងាស់ ១០នាទី
២.បន្ទាប់មកដាក់ប៉េងប៉ោះចូល រម្ងាស់ ២នាទី រួចដាក់ទឹកត្រី ទឹកអំពិលទុំ ម្ទេសហុយ អង្ករលីង ទឹកក្រូចឆ្មារ កូរចូលគ្នាឲ្យសព្វ
៣.ឆ្អិនហើយដាក់ជីររណាចូល រួចដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ