វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើ ត្រចៀកជ្រូកឆាហិល+គ្រឿងផ្សំ៖-ត្រចៀកជ្រូក ៥ខាំ-ខ្ទឹមស និងម្ទេស ចិញ្រ្ចាំ ៣០ក្រាម-ម្សៅស៊ុប កន្លះស្លាបព្រាបាយ-ម្រេចម៉ត ១ភាគ៤ស្លាបព្រាបាយ-ទឹកត្រី ១ស្លាបព្រាបាយ-ទឹកប៉េងបោះ ៤០ក្រាម-ទឹក ៦០មីលីលីត្រ-ម្នាស់ ៥០ក្រាម-ស្លឹកខ្ទឹម ហាន់ល្អិតៗ-ប្រេងឆា+របៀបធ្វើ៖-ហាន់ស្លឹកត្រចៀកជ្រូកជាចំនិតតូចៗវែងៗ។ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ដាក់ខ្ទឹមស និងម្ទេសចូលឆាឲ្យប្រែពណ៌ រួចដាក់សាច់ចូលឆាបីបួនត្រឡប់ រួចដាក់ម្សៅស៊ុប ម្រេចម៉ត ទឹកត្រី និងទឹកប៉េងបោះកូអោយសព្វ សឹមដាក់ទឹករំងាស់អោយឆ្អឹនសាច់នឹងស្ងួតទឹក។បន្ទាប់មកដាក់ ម្នាស់ចូលឆាបួនប្រាំត្រឡប់ ដាក់ខ្ទឹមចូលឆាបួនប្រាំត្រឡប់ទៀតជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស