ឱសថបុរាណធម្មជាតិ
រូបភាព
ស្តាប់ទៅមិនគួរឱ្យជឿ តែសាកបានមិនខាត មិនប៉ះពាល់សុខភាពឡើយ។ ខាងក្រោមជាវិធីសាមញ្ញបំផុតក្នុងការព្យាបាលជំងឺបាក់ ឬធ្លាក់ទឹកចិត្ត។
ព្យាបាល៖ បាក់ ឬធ្លាក់ទឹកចិត្ត
ជំងឺបាក់ ឬធ្លាក់ទឹក សំដៅទៅលើអ្នកដែលមាមអារម្មណ៍អណ្តែងអណ្តូង សំគាល់បានដោយការដកខ្លួនចេញពីសកម្មភាពប្រចាំថ្ងៃនៃជីវិត ព្រមជាមួយនឹងសេចក្តីទុក្ខព្រួយអស់សង្ឈឹម និងគិតពីរឿងអវិជ្ជមាន។ មនុស្សភាគច្រើនឆ្លងកាត់ជំងឺ ឬធ្លាក់ទឹកចិត្តម្តងម្កាល ប៉ុន្តែវាបាត់ទៅវិញដោយឯកឯងដោយមិនចាំបាច់មានអន្តរាគមន៍អ្វីឡើយ។
រុក្ខជាតិ៖ម្នាស់
ម្នាស់ដែលលោកអ្នកចូលចិត្ត ជារុក្ខជាតិនៅតំបន់ត្រូពិក មានស្លឹកសំប៉ែតវែងសុទ្ធតែបន្លានៅតាមគែម គឺជារុក្ខជាតិស្ថិតនៅក្នុងអំបូរប្រូមេលីអាស៊ា។ វាសំបូរស្លឹក ហើយវែងមានសុទ្ធតែបន្លា ប្រវែងវាអាចចាប់ពី ១-១.៥ម៉ែត្រ ទទឹង៥-៧សង់ទីម៉ែត្រ។ វាមានបន្លានៅតាមគែមស្លឹក ហើយរាងកោងបត់នៅខាងចុង។ ទងផ្កាក្រហមដុះចេញពីគល់ឡើងត្រង់មកលើ ហើយយូរទៅក្លាយទៅជាផ្លែដែលមានសាច់ពេញ ដែលអាចមានប្រវែង ២០សង់ទីម៉ែត្រ ឬលើសពីនេះ។ រុក្ខជាតិនេះ ភាគច្រើនគេដាំនៅតំបន់ត្រូពិក។
វិធីធ្វើ និងប្រើប្រាស់៖
-សាច់ ឬជាតិទឹកម្នាស់ត្រូវបានគេណែនាំឲ្យប្រើសម្រាប់រោគបាក់ ឬធ្លាក់ទឹកចិត្ត។ ស្លឹកឬ ផ្លែខ្ទីក៏អាចយកមកប្រើបានដែរ គឺប្រើត្រឹម ២០-៣០ក្រាម សម្រាប់ទឹក១លីត្រ
-ពិសាមួយថ្ងៃ ៤ ទៅ ៥កែវ
-ចំណែកផ្លែម្នាស់ទុំវិញគួរប្រើឲ្យបានច្រើន។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ វិធីព្យាបាលតាមបែបធម្មជាតិបែបសាមញ្ញ
តើអ្នកត្រូវគ្រប់គ្រងការបាក់ទឹកចិត្តដោយដូចម្ដេច? ចូរពិនិត្យមើលមធ្យោបានខាងក្រោមនេះដែលនឹងអាចជួយអ្នកបានខ្លះ។
-ជជែកជាមួយមិត្តភ័ក្រ ឬមនុស្សដែលអ្នកទុកចិត្តបំផុត
-ការពិគ្រោះយោបល់អាចជួយឲ្យអ្នកយល់ដឹងពីជំងឺបាក់ទឹកចិត្ត និងដំណោះស្រាយដែលអ្នកត្រូវតែអនុវត្តក្នុងការដោះស្រាយបញ្ហាទាំងនោះ។
-ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថាអាហារដែលអ្នកបរិភោគអាច ប៉ះពាល់ដល់អារម្មណ៍របស់អ្នក។
-លំហាត់ប្រាណ ការសិក្សាបានបង្ហាញឲ្យដឹងថាបន្ទាប់ពីការហាត់ប្រាណរយៈពេល៣០នាទី មនុស្សតែងតែទទួលបានអារម្មណ៍ល្អកើនឡើង។
-ព្យាយាមសំរាកឲ្យបានច្រើន។ ការសំរាកការធ្វើលំហាត់ប្រាណគឺជាវិធីល្អមួយសម្រាប់ កកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍។
-ថ្នាំប្រឆាំងនឹង ការបាក់ទឹកចិត្ត ថ្នាំទំនើបគឺមានប្រសិទ្ធិភាព និងមិនធ្វើឲ្យអ្នកងងុយគេងនោះទេ ប៉ុន្តែត្រូវប្រើថ្នាំនោះដោយមានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គ្រូពេទ្យភាគច្រើននឹងមាន-ការស្ទាក់ស្ទើរក្នុងការចេញវេជ្ជាបញ្ជាទិញថ្នាំចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។
អ្វីដែលមិនត្រូវធ្វើ៖
មនុស្សមួយចំនួនប្រើប្រាស់គ្រឿងស្រវឹង ឬក៏ថ្នាំបញ្ឈប់ការបាក់ទឹកចិត្ត។ វិធីទាំងនេះមិនបានធ្វើឲ្យអ្នកបានប្រសើរឡើងនោះទេ ហើយក៏អាចបណ្ដលឲ្យមានផលអាក្រក់ទៀតផង។