ឱសថបុរាណធម្មជាតិ
ទម្លាយអាថ៍កំបាំងអាយុវែងរបស់ជនជាតិអេហ្សីប សុខភាពស្ថិតក្នុងលំដាប់ល្អបំផុត មិនសូវមានជំងឺដង្កាត់ អាយុរបស់មនុស្សស្ថិតក្នុងកម្រិតមធ្យមលំដាប់ខ្ពស់
រូបភាព
អេហ្ស៊ីប ជាប្រទេសមួយក្រ អាកាសធាតុក្តៅហែង ព្រោះជាវាលខ្សាច់ ប៉ុន្តែសុខភាពជារួមរបស់ពលរដ្ឋនៅទីនេះ ស្ថិតក្នុងលំដាប់ល្អបំផុត មិនសូវមានជំងឺដង្កាត់ អាយុរបស់មនុស្សស្ថិតក្នុងកម្រិតមធ្យមលំដាប់ខ្ពស់ ។
អាថ៍កំបាំងនេះមានប្រវត្តិច្រើនសតវត្សរ៍មកហើយ។ ក្រុមអ្នកស្រាវជ្រាវ WHO បានយកបញ្ហារូបមន្តនេះមកវិភាគ ហើយពិនិត្យឃើញថា រូបមន្តនេះអាចព្យាបាល ៤ ក្រុមជំងឺ ៖
–បណ្តាជំងឺទាក់ទងដល់សន្លាក់ (រលាកសន្លាក់ ឆ្អឹងពុក ។ល។)
–ជំងឺទាក់ទងដល់ផ្លូវដង្ហើម (រលាកបំពង់ ទងសួត ហឺត ។ល។)
-ជំងឺទាក់ទងដល់សរសៃឈាម និងបេះដូង (សម្ពាធឈាមកើន សម្ពាធឈាមទាប សរសៃឈាមរឹង)
-ជំងឺទាក់ទងដល់ប្រព័ន្ធរំលាយអាហារ (ពិបាករំលាយអាហារ ដំបៅក្រពះ ឬពោះវៀន)
-ដល់ឆ្នាំ ១៩៨៣ អ្នកវេជ្ជសាស្ត្រជប៉ុន ប្រកាសបំពេញបន្ថែមដល់ជំងឺ ២ ទៀត គឺជំងឺ ឫសដូងបាត និងជំងឺទឹកនោមផ្អែម ថែមទាំងសន្និដ្ឋានថា នេះជាប្រភេទឱសថដ៏មានប្រសិទ្ធភាពព្យាបាលខ្ពស់ និងពុំបង្កឲ្យមានប្រតិកម្មបន្ទាប់បន្សំ។
រូបមន្តដ៏ពិសិដ្ឋនោះគឺ ៖
រុក្ខជាតិ៖ ខ្ទឹមស
វិធីធ្វើ និងប្រើប្រាស់៖
-យកខ្ទឹមស ៤០ក្រាម បកសម្បកចេញ រួចហាន់ជាចំណិតតូចៗ
-ដាក់ចូលក្នុងកែវត្រាំជាមួយស្រាស ធ្វើពីអង្ករសុទ្ធ ដែលមានកម្រិតអាកុលពី ៤០-៤៥ដឺក្រេ ចំនួន ១០០មីលីលីត្រ
-ក្រោយពេលត្រាំ ឧស្សាហ៍ក្រឡុកវា រួចពិនិត្យឃើញស្រា នឹងចាប់ផ្តើមប្តូរពីពណ៌សមកពណ៌លឿង
-នៅថ្ងៃទី ១០នោះ វាមានពណ៌រមៀត គឺអាចផឹកបានហើយ។
-ក្នុង១ថ្ងៃ ផឹក ២លើក នៅពេលព្រឹក មុនពិសារអាហារ និងពេលយប់ មុនពេលចូលដំណេក
-បរិមាណផឹកម្តងៗ គឺ ៤០ដំណក់ (ប្រហែល ១ស្លាបព្រាកាហ្វេ)
-ស្រាត្រាំមួយដបនេះ គឺផឹកបាន ២០ថ្ងៃស្រានេះនឹងអស់ ហេតុនេះរាល់ថ្ងៃ ១០ថ្ងៃម្តង គេបន្តធ្វើ ដើម្បីថ្ងៃណាក៏មានស្រានេះបរិភោគ ហើយគេផឹកបែបនេះពេញមួយជីវិត ។
នៅក្នុងផ្នូរបុរាណមួយនាប្រទេសអេហ្ស៊ីប គេបានរកឃើញឱសថមួយធ្វើអំពីខ្ទឹមស ។ ចំណែកនៅប្រទេសចិនវិញ តាំងពីឆ្នាំ ២៦០០ មុនគ្រិស្គសរាជ មានឱសថជាច្រើនត្រូវបានកែច្នៃចេញពីខ្ទឹមស ក្នុងពេលដែលនៅរុស្ស៊ីតាំងពីសតវត្សរ៍ទី១៩ គេចាត់ទុកខ្ទឹមសជាឱសថពិសេស ។ល។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ CEN