វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-សាច់ជ្រូក ២០០ក្រាម ហាន់ស្តើងៗល្មម
-ម្រះ ៣០០ក្រាម ហាន់ស្តើងៗល្មម
-គ្រឿងការី ២ស្លាបព្រាបាយ
-ខ្ទិះដូង ក្បាលខ្ទិះ ២៥០មីលីលីត្រ និងចុងខ្ទិះ ៣០០មីលីលីត្រ
-ទឹកត្រី កន្លះស្លាបព្រាបាយ
-ស្ករ ១ស្លាបព្រាកាហ្វេ
-អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.ដាក់ក្បាលខ្ទីះចូលខ្ទះ ដាក់គ្រឿងការីចូល ច្របល់ចូលគ្នាឲ្យសព្វ
២.បន្ទាប់មកដាក់សាច់ជ្រូក ចាក់ចុងខ្ទិះចូល ឆាច្របល់ចូលគ្នា
៣.ហើយដាក់ម្រះ ទឹកត្រី ស្ករ និងអំបិលចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ