វិជ្ជាមេផ្ទះ
រូបភាព
រូបមន្តធ្វើអំបិលបង្គា ឆ្ងាញ់ណាស់!!+គ្រឿងផ្សំ៖-បង្គា ១ខាំត្រាំទឹកឲ្យរីក ហើយបុកឬកិនម៉ាស៊ីន ឲ្យស្ទើរម៉ត់ ភ្លក់ផង បើបង្គាប្រៃ បន្ថយអំបិល -ម្ទេសដាក់តាមចិត្តបើចង់ហិរខ្លាំងបុកវា ឬកិនម់ាស៊ីន បើមិនសូវចេះហិរ ហាន់វា -ម្សៅស៊ុប៣ស្លាបព្រា -អំបិល ១ស្លាបព្រាស្ទើរ-ប៊ីចេង ប្រើក៏បាន មិនប្រើក៏បាន -ស្ករស ៣ស្លាបព្រាដែរ+វិធីធ្វើ៖
១-ដាក់ខ្ទះ ឆាម្ទេស ឲ្យស្ងួតតិច ចំាដាក់បង្គា ឬដាក់គ្រឿងមុនក៏បាន។២-ដាក់ម្សៅស៊ុប អំបិល ប្រើភ្លើងតិចល្មម ឆាទាល់ចូលជាតិតែ ១ថែមម្ទេសឆាខ្ទះយកពណ៍ ឆាឲ្យចូលជាតិល្អសិន ទើបថែមស្ករស បន្ថយភ្លើងឲ្យស្ទើរអស់ ហើយភ្លក់មើល ឲ្យរសជាតិ ហិរ ប្រៃ ផ្អែម។
+មូលហេតុដែលហាន់ម្ទេសហើយមិនដាក់គ្រាប់ មិនសូវចេះហិរ បើអ្នកចូលចិត្តបុកយកម៉ង ទៅ ហើយឆាមួយភ្លែតបានហើយកុំឲ្យម្ទេសស្ងួត ហើយដាក់តាមចិត្តទៅ កាន់តែហិរកាន់តឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស