ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើបាយមាន់ហៃណាំទឹកជ្រលក់ពិសេស! (មានវីដេអូ)

14-Sep-2018 03:47 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-សាច់មាន់ ៤០០ក្រាម (សាច់ភ្លៅ ទ្រូង ស្លាប តាមចំណង់ចំណូលចិត្ត)

-ខ្ញី ៣៥ក្រាម ហាន់បន្ទះៗ

-គល់ជីវ៉ាន់ស៊ុយ ២-៣គល់

-អង្ករ ៥០០ក្រាម (អង្ករផ្កាម្លិះ) យកទៅលីង

-ទឹក ៨០០មីលីលីត្រ

គ្រឿងផ្សំទឹកជ្រលក់៖

-ខ្ញីចិញ្ច្រាំ ១បាយ

-ខ្ទឹមចិញ្ច្រាំ កន្លះស្លាព្រាបាយ

-ម្ទេសហាន់ ១-២បាយ

-សៀងចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ

-ស្ករស ១ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវខាប់ ១ចុងស្លាបព្រាកាហ្វេ

-ទឹកខ្មេះ ១/២-១ស្លាបព្រាបាយ

វិធីធ្វើ៖

១.យកឆ្នាំងដាក់ខ្ញី គល់ជីវ៉ានស៊ុយចូល ចាក់ទឹកចូល រួចដាក់សាច់មាន់ចូល ស្ងោរឲ្យឆ្អិន

 

២.មាន់ឆ្អិនហើយស្រង់មាន់ចេញ រួចអង្ករដែលលីងហើយចូល ហើយដាក់សាច់មាន់ចូលពីលើ រួចចំហុយវាប្រហែល ២០-២៥នាទី

 

៣.លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ

 

៤.ឆ្អិនរួចរាល់អស់ហើយ រៀបចំបាយមាន់ស្ងោរដាក់ចាន និងទឹកជ្រលក់ ជាការស្រេច ឆ្ងាញ់អស់ទាស់។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ