វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖
-ពងមាន់ ២គ្រាប់
-ម្សៅចាហួយ ១០ក្រាម
-ស្ករស ១៥០ក្រាម
-ទឹក ១លីត្រ
-ស្លឹក ២-៣សន្លឹក (ដើម្បីឲ្យឈ្ងុយ ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖
១.គោះពងមាន់ដាក់ចាន វាយបញ្ចូលគ្នាឲ្យសព្វ រួចច្រោះកុំអោយដោយកាក
២.ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់ម្សៅចាហួយចូល កូរឲ្យសព្វ ហើយដាក់ស្លឹកតើយចូល ដាក់ស្ករស កូរឲ្យសព្វចូលគ្នា ទុកមួយរំពុះ
៣.បន្ទាប់ស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលល្បាយតិចៗឲ្យពេញឆ្នាំង កុំអោយដុំៗ រួចកូរចូលគ្នា
៤.លើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផង កុំឲ្យពងមាន់ដុំៗ ទុកឲ្យវាត្រជាក់ ជាការស្រេច។
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ