ឱសថបុរាណធម្មជាតិ
មិនគួរឲ្យជឿ! កន្ទួតមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ តែក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានផងដែរ!
រូបភាព
រុក្ខជាតិ៖ កន្ទួត។ កន្ទួត មិនត្រឹមតែអាចហូបផ្លែនោះទេ វាក៏ជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរ។ យើងនឹងបង្ហាញអ្នកឲ្យដឹងពីអត្ថប្រយោជន៍នៃកន្ទួត និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ផ្នែកប្រើប្រាស់៖ ឫស ដើម ស្លឹក។
កន្លែងដាំ៖ ច្រើនមានដាំ និងដុះនៅក្បែរផ្ទះ សំរាប់ហូបផ្លែ និងស្លឹកសំរាប់ហូបជាបន្លែ។
រសជាតិ៖ ផ្លែមានរសជាតិជូរ ផ្អែម សាប ប្រើសំរាប់ជាថ្នាំបំបាត់ស្រេកទឹក។
សមាសធាតុគីមី៖ ក្នុងផ្លែមានទឹក មាន Protides, Lipdes, Glucides, Acid Acetique, Vitamine C ។ សំបកឫសមាន Tanin18%, Saponine, Acid Galique ។
ការព្យាបាល៖
-ផ្លែ៖ ជាថ្នាំត្រជាក់ ព្យាបាលក្អក។
-សំបកដើម៖ ព្យាបាល បូស ស្វាយ របួសចេញឈាម រមាស់ ឈឺធ្មេញ ឈឺភ្នែក រលាកត្រចៀកមានខ្ទុះ ក្អកមានស្លេស្ម៍ ស្ងោរងូតសំរាប់ព្យាបាលចែងថ្ងៃ។
-ឫស និងសំបកឬស៖ មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកំរិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។
-ស្លឹក៖ ព្យាបាលគ្រុនក្ដៅ ស្ងោរងូតព្យាបាលចែងថ្ងៃ ឈាមអញ្ចាញធ្មេញ។
-ស្លឹក និងឫស៖ ឃាត់ឈាម រំលាយឈាមផ្ដុំ ធ្វើឲ្យឈាមរត់ស្រួល។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ